រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
ការអនុវត្តគោលការណ៍ ៣Rs

ការចូលរួមអនុវត្តគោលការណ៍ក.ប.ក.(ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ​ -​Reduce Reuse Recycle 3Rs) ដែលរួមចំណែកដល់គោលនយោបាយនៃការគ្រប់គ្រងសំណល់ ពិសេសសំណល់​ជាថង់​ប្លាស្ទី​ក

រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣Rs” មាន០២សូចនាករ ដែលនឹង​ត្រូវ​ផ្តល់​ពិន្ទុ​តាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៥ ដូចមានក្នុងតារាងខាងក្រោម៖

លក្ខណវិនិច្ឆ័យ ការទាមទារ ពិន្ទុ
- ការអនុវត្តតាមគោលការណ៍ ៣Rs
1- ការលើកទឹកចិត្ត និងអនុវត្តការកាត់​បន្ថយ​កា​រ​ប្រើប្រាស់ទាំងឡាយណាដែលមិនចាំបាច់ មាន-មិនមាន ២០%
2- ការលើកទឹកចិត្ត និងអនុវត្តការ​ប្រើប្រាស់ផលិតផល ណាដែ​ល​អាចប្រើប្រាស់ម្តងទៀត ឬច្រើន​ដងបាន មាន-មិនមាន ២០%
3- ការលើកទឹកចិត្តដល់ការកែច្នៃសំណល់ និងកា​រ​ប្រើប្រាស់ផលិតផលដែល​គិតគូរ​ដល់​បរិស្ថាន (Green product) មាន-មិនមាន ២០%
4- ការអនុវត្តគម្រោងគំរូជាក់ស្តែងនៅក្នុងសហគ្រាស មាន-មិនមាន ២០%
- ការបែងចែកសំណល់  
5- មានការបែកចែកសំណល់ទៅ​តាមប្រភេទ មានបំពាក់ធុងសំរាមដែល​មានការបែងចែក (សំណល់​សរីរាង្គ សំណល់កែច្នៃបាន​​ និងសំណល់ផ្សេងៗ) ២០%

 

ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោល គឺ ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ការអនុវត្តគោលការណ៍ ៣Rs” ។

សហគ្រាស

រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍សហគមន៍ទេសចរណ៍ផ្សារទំនើបក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍

ឯកសារដាក់ពាក្យ

ល.រ.ឯកសារចំនួន (ច្បាប់)
អាជ្ញាបណ្ណពីសាម៉ីវិស័យ
ឯកសារគោលការណ៍ ឬព័ត៌មានផ្សេងៗរបស់សហគ្រាសអំពីការជំរុញលើកទឹកចិត្តឲ្យមានការអនុវត្តគោលការណ៍៣Rs នៅកន្លែងការងារ
ឯកសារ រូបភាព ឬវត្ថុសំអាងដែលទាក់ទងនឹងវិធានការលើកទឹកចិត្ត និងការអនុវត្តគោលការណ៍៣Rs និងការប្រើប្រាស់ដែលគិតគូរដល់បរិស្ថាន (Green product)
តារាងសម្រង់ស្ថិតិស្តីពីប្រភេទសំណល់រឹងគ្រប់ប្រភេទរបស់សហគ្រាស
រូបថត ខ្សែវីដេអូ វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់អំពីការចូលរួមគាំទ្រក្នុងកម្មវិធីកែច្នៃសំណល់របស់អង្គការ ឬស្ថាប័ននានា
ពាក្យស្លោក ឬសារខ្លីៗដែលទាក់ទងនឹងគោលការណ៍ ៣Rs ដែលបានបិតផ្សាយតាមទីតាំងសំខាន់ៗនៅកន្លែងធ្វើការ (រូបភាព និងតារាងស្ថិតិ)
ឯកសារស្តីពីគម្រោងគំរូសម្រាប់ការអនុវត្តគោលការណ៍៣Rsរបស់សហគ្រាស
ព័ត៌មាន ឬវត្ថុសំអាងបញ្ជាក់អំពីការបែងចែកសំណល់ទៅតាមប្រភេទ (សំណល់កែច្នៃបាន សំណល់សរីរាង្គ និងសំណល់ផ្សេងៗ)
ព័ត៌មាន ឬវត្ថុសំអាងបញ្ជាក់អំពីការបែងចែកសំណល់ទៅតាមប្រភេទ (សំណល់កែច្នៃបាន សំណល់សរីរាង្គ និងសំណល់ផ្សេងៗ)
១០រូបភាព ឬខ្សែវីដេអូនានាពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាសក្នុងការអនុវត្ត

រូបភាពនៃរង្វាន់
ស្លាករង្វាន់
ស្លាករង្វាន់ | ទាញយក
វិញ្ញាបនបត្រ
វិញ្ញាបនបត្រ
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង