រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
ការថែរក្សាអនាម័យ និងបរិស្ថាន​

ការដាក់បញ្ចូលគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងសកម្មភាពអាជីវកម្ម ស្តែងឲ្យ​ឃើញ​ពីការ​​ចូលរួមរបស់ក្រុមហ៊ុនដល់ការថែរក្សា ការអភិរក្ស ការធ្វើឲ្យប្រសើឡើងនៃបរិស្ថាន និង​ការធានាថាផលប៉ះពាល់ដល់បរិស្ថាននឹងត្រូវកាត់បន្ថយឲ្យនៅត្រឹមកំរិតអប្បបរមា។

លក្ខណវិនិច្ឆ័យ ការទាមទារ ពិន្ទុ
- ការគ្រប់គ្រងធនធានធម្មជាតិ និងថាមពលប្រកបដោយនិរន្តរភាព
1-មានការត្រួតពិនិត្យ និងតាមដានការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ និងថាមពល មាន-មិនមាន ២០%
2-មានការប្រើប្រាស់សំភារៈ​បរិក្ខាដែលជួយសន្សំសំចៃ​ថាម​ព​ល ឬឧបករណ៍ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ មាន-មិនមាន ២០%
-ការគិតគូរពីតំបន់បៃតង  
3-ការចូលរួមក្នុងសកម្មភាពដាំដើមឈើ មាន-មិនមាន ១០%
4-ការគិតគូរឲ្យមានតំបន់បៃតងនៅកន្លែងធ្វើការ មាន-មិនមាន ១០%
- ការគិតគូរពីអនាម័យ    
5-ការគិតគូរពីបញ្ហាអនាម័យក្នុងទីតាំងសហគ្រាស មាន-មិនមាន ១០%
- ការគិតគូរពីការបំពុលបរិស្ថាន
6-ការគ្រប់គ្រងកាកសំណល់ជាតិពុលដែលបញ្ចេញទៅក្នុង បរិយាកាស ស្ទឹង ទន្លេ សមុទ្រ... មាន-មិនមាន ២០%
7-ការប្រើប្រាស់ផលិតផលដែល​គិតគូរ​ដល់បរិស្ថាន (Green product) មាន-មិនមាន ១០%

 

ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើ​មខាង​ថែរក្សា​បរិស្ថាន​” ។

សហគ្រាស

រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍សហគមន៍ទេសចរណ៍ក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍

ឯកសារដាក់ពាក្យ

ល.រ.ឯកសារចំនួន (ច្បាប់)
អាជ្ញាបណ្ណពីសាម៉ីវិស័យ
ឯកសារគោលការណ៍ ឬព័ត៌មានរបស់ក្រុមហ៊ុន/សហគ្រាសស្តីពីការអនុវត្ត ឬគោរពទៅតាមលក្ខណវិនិច្ឆ័យនីមួយៗនៃរង្វាន់ប្រភេទនេះ (ចក្ខុវិស័យ ផែនការ និងវិធីសាស្ត្រនៃការអនុវត្ត -ល-)
របាយការណ៍ ឬព័ត៌មានអំពីការប្រើប្រាស់ធនធានធម្មជាតិ និងថាមពល (ទឹក ភ្លើង ជាដើម…) សម្រាប់២ឆ្នាំចុងក្រោយ
តារាងសម្រង់ស្ថិតិ និងរូបភាពអំពីសំភារៈបរិក្ខាដែលជួយសន្សំសំចៃថាមពល ឬឧបករណ៍ ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ
របាយការណ៍ប្រៀបធៀបនៃបរិមាណថាមពល និងធនធានដែលប្រើប្រាស់សំភារៈបរិក្ខាទាំងនេះ ធៀបនឹងមុនពេលមិនទាន់ប្រើប្រាស់
ព័ត៌មាន រូបភាព សំភារៈនៃការបញ្ជ្រាបការយល់ដឹងដល់បុគ្គលិក និងអតិថិជនអំពីការសន្សំសំចៃលើការប្រើប្រាស់ធនធានធម្មជាតិ និងថាមពល
ឯកសារ ឬវត្ថុសំអាង រូបភាព ខ្សែវីដេអូ លិខិតសរសើរ ដែលបញ្ជាក់អំពីតំបន់បៃតងរបស់សហគ្រាស និងការចូលរួមក្នុងសកម្មភាពដាំដើមឈើ
ព័ត៌មាន ស្ថិតិ ឬរូបភាពអំពីតំបន់បៃតងនៅក្នុង និងបរិវេណជុំវិញក្រុមហ៊ុន/សហគ្រាស
ព័ត៌មាន ឬរូបភាពបញ្ជាក់អំពីភាពស្អាត និងអនាម័យក្នុង និងជុំវិញទីតាំងសហគ្រាស
១០វត្តមានសមាសភាពក្រុមការងារទទួលបន្ទុកកិច្ចការសំអាត និងអនាម័យ
១១តារាងសម្រង់ស្ថិតិស្តីពីប្រភេទសំណល់រឹង-រាវគ្រប់ប្រភេទរបស់សហគ្រាស
១២វត្តមានកន្លែងសំរាប់ស្តុកទុកកាកសំណល់ដែលមានជាតិពុលដោយគោរពតាមបទដ្ឋានបច្ចេកទេស (ករណីមាន)
១៣វត្តមានប្រព័ន្ធប្រព្រឹត្តកម្មកាកសំណល់ ពិសេសសំណល់រាវ និងសំណល់ដែលមានជាតិពុលដោយគោរពតាមបទដ្ឋានបច្ចេកទេស (ករណីមាន)
១៤ព័ត៌មាន វត្តុសំអាង ឬរូបភាព អំពីការប្រើប្រាស់ផលិតផលដែលគិតគូរដល់បរិស្ថាន
១៥រូបភាព ឬខ្សែវីដេអូពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាសចូលរួមក្នុងការការពារ និងថែរក្សាបរិស្ថាន

រូបភាពនៃរង្វាន់
ស្លាករង្វាន់
ស្លាករង្វាន់ | ទាញយក
វិញ្ញាបនបត្រ
វិញ្ញាបនបត្រ
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង