រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
អត្ថប្រយោជន៍
០២ កញ្ញា ២០១៥ | 1676

១. ចំពោះ​សហគ្រាស​​ ឬបុគ្គល៖

  • ទទួលបានអត្ថប្រយោជន៍ និងការលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាលស្របតាមមាត្រា២៨នៃច្បាប់ទេសចរណ៍ ៖
    • សិទ្ធិក្នុងការធ្វើអាជីវកម្មក្នុងតំបន់ពិសេសមួយចំនួន
    • ការកាត់បន្ថយថ្លៃចេញអាជ្ញាបណ្ណទេសចរណ៍
    • ការផ្សព្វផ្សាយនៅក្នុងប្រព័ន្ធគេហទំព័រអ្នកទទួលរង្វាន់ពិសេស
    • ការផ្សព្វផ្សាយនៅក្នុងសៀវភៅអ្នកទទួលរង្វាន់ពិសេស
    • ការទទួលអាទិភាពនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ
  • ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី (ដោយរាជរដ្ឋាភិបាលកម្ពុជា) មានសុពលភាពរយៈពេល ២ឆ្នាំ ​ ដែល​នឹង​ជួយលើក​ស្ទួយ​មុខ​មាត់ និង​កេរ្តិ៍​​ឈ្មោះរបស់បុគ្គល ឬសហ​គ្រាស​ និងជា​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ទីផ្សារក្នុងការទាក់ទាញអតិថិជន
  • ​អាចជួយកាត់​បន្ថយចំណាយ​ប្រតិបត្តិការ​តាមរយៈ​ការប្រើប្រាស់ធនធាន​ប្រកប​ដោយប្រសិទ្ធភាព។ 

២. ចំពោះចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ រង្វាន់នេះនឹង​​ក្លាយជា​យន្តការ​ទ្រទ្រង់ និង​ចូល​​​រួមប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ចល​នា​ប្រឡង​ប្រ​ណាំ​ង​​ ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ​នៅ​ព្រះ​​រា​ជា-​​​​​ណា​ចក្រកម្ពុជា តាមរយៈ​ការជំរុញ និងការលើកទឹកចិត្ត​ឲ្យមាន​ការ​អនុ​វ​ត្ត​​​ដោយ​ផ្ទាល់ ឬដោយប្រយោលពីសំណាក់ សហគ្រាស ឬបុគ្គល​​ក្នុងវិស័យឯកជនស្របតាមទស្សន​ទាន​នៃ​ភាព​ស្អាត​ និងបៃតង។ 

៣. ចំពោះសង្គមជាតិ៖ ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍ​សេដ្ឋ​​​​កិច្ច បរិស្ថាន សង្គម និងវប្បធម៌ប្រកប​ដោយនិរន្តរភា​ព និង​មាន​​ការ​បែងចែកប្រកបដោយ​សម​ធ​ម៌​ ជាពិសេសជួយលើក​កម្ពស់​សុខុ​មា​ល​​​​​-ភាព និងជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ​ដែលរួម​ចំណែក​​​ក្នុង​គោល​នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាព​ក្រី​ក្រ​​។

សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង