រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
នីតិវិធីប្រឡងប្រណាំង
២៥ សីហា ២០១៥ | 5439

សហគ្រាស ឬបុគ្គលទាំងអស់ដែលបំពេញធុរកិច្ចក្នុងវិស័យទេសចរណ៍ និងវិស័យគាំទ្រអាចចូលរួមកម្មវិធីប្រឡងប្រណាំងយក“រង្វាន់សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍  បានតាមរយៈ​ការ​បំពេញ​តាមដំណាក់កាលដូចខាងក្រោម៖

  • ដំណាក់កាលទី១៖ បេក្ខជនត្រូវដាក់ពាក្យសុំ និងផ្ញើមកកាន់ក្រសួងទេសចរណ៍រាល់ថ្ងៃក្នុងម៉ោងធ្វើការ ដោយមានភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។ បេក្ខជនអាចស្វែងរកស្ថាប័នឯករាជ្យមួយដែលមានជំនាញក្នុងការប្រឹក្សាយោបល់ និងបច្ចេកទេសលើការបំពេញពាក្យសុំ ការរៀបចំឯកសារពាក់ព័ន្ធ និងពង្រឹងលក្ខណៈសម្បត្តិក្នុងការដណ្តើមយកជ័យលាភី។ ទម្រង់នៃពាក្យសុំ និងបែបបទនៃការដាក់ពាក្យ និងឯកសារពាក់ព័ន្ធត្រូវកំណត់ដោយប្រកាសរបស់ក្រសួងទេសចរណ៍។
  • ដំណាក់កាលទី២៖ ក្រសួងទេសចរណ៍ត្រូវជូនដំណឹងអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមការវាយតម្លៃបឋម។ រាល់ពាក្យសុំទាំងឡាយណាដែលបានដាក់ក្រោយកាលបរិច្ឆេទនេះ ត្រូវបានរក្សាទុកដើម្បីធ្វើការវាយតម្លៃសម្រាប់ការប្រឡងប្រណាំងនៅឆ្នាំបន្ទាប់។
  • ដំណាក់កាលទី៣៖ ក្រសួងទេសចរណ៍មានរយៈពេល ហុកសិបថ្ងៃ (៦០) ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃបឋមលើពាក្យសុំ និងឯកសារពាក់ព័ន្ធនៃបេក្ខជនទាំងឡាយ ដែលបានដាក់ពាក្យសុំមុនកាលបរិច្ឆេទនៃការចាប់ផ្តើមការវាយតម្លៃបឋម។
  • ដំណាក់កាលទី៤៖ ក្រសួងទេសចរណ៍ត្រូវជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃបឋម និងត្រូវចាត់ក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃនៅតាមទីតាំងរបស់បេក្ខភាពដែលបានជាប់ក្នុងការវាយតម្លៃបឋម ក្នុងកំឡុងពេល ហុកសិបថ្ងៃ (៦០) គិតចាប់ពីថ្ងៃជូនដំណឹងនេះ។
  • ដំណាក់កាលទី៥៖ ក្រសួងទេសចរណ៍ត្រូវចេញជារបាយការណ៍វាយតម្លៃចុងក្រោយ និងការប្រកាសជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេលសាមសិបថ្ងៃ (៣០) គិតចាប់ពីថ្ងៃបញ្ចប់ការចុះវាយតម្លៃតាមទីតាំង។
  • ដំណាក់កាលទី៦៖         ក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រគល់រង្វាន់ដល់ជ័យលាភី “រង្វាន់​​​ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” ជារៀងរាល់ឆ្នាំ។
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង