រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
សហគ្រិនដែលមានស្នាដៃឆ្នើម

សហគ្រិនដែលអាចនឹងទទួលបានជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួនគួរត្រូវបានទទួលស្គាល់ និងកោតសរសើរតាមរយៈសមត្ថភាព និងសកម្ម​ភាព។

រង្វាន់សម្រាប់ សហគ្រិនដែលមានស្នាដៃឆ្នើមត្រូវបានចែកជា ០២ ផ្នែករួមមាន៖

  1. សហគ្រិនវ័យក្មេងឆ្នើម (សម្រាប់បេក្ខភាពទាំងពីរភេទដែលមានអាយុមិនលើសពី ៣៥ឆ្នាំ)
  2. វិនិយោគិនឆ្នើម (សម្រាប់បេក្ខភាពទាំងពីរភេទដែលមានអាយុលើសពី ៣៥ឆ្នាំ)

រង្វាន់សម្រាប់ “សហគ្រិន​​ដែលមានស្នាដៃឆ្នើម” មាន០២សូចនាករ ដែលនឹង​ត្រូវ​ផ្តល់​ពិន្ទុ​តាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៤ ដូចមានក្នុងតារាងខាងក្រោម៖

លក្ខណវិនិច្ឆ័យ ការទាមទារ ពិន្ទុ
- សមត្ថភាពរបស់សហគ្រិន
1- គំនិតផ្តួចផ្តើម និងការច្នៃប្រឌិតខ្ពស់ មាន-មិនមាន ៤០%
2- ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មាន-មិនមាន ២០%
3- ជំនាញ សមត្ថភាព និងភាពជាអ្នកដឹកនាំ មាន-មិនមាន (រង្វាស់គុណភាព) ៣០%
-ការផ្តល់ឱកាសក្នុងការកសាងសមត្ថភាពដល់អ្នកជំនាន់ក្រោយ
4- ការចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ខ្លួន មាន-មិនមាន ១០%

ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រិនវ័យក្មេង ឬវិនិយោគិនបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង  ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “សហគ្រិនដែលមានស្នាដៃឆ្នើម”។

សហគ្រាស

សហគ្រិនវ័យក្មេងវិនិយោគិនផ្ទះសំណាក់ម៉ាស្សា និងស្ប៉ា

ឯកសារដាក់ពាក្យ

ល.រ.ឯកសារចំនួន (ច្បាប់)
អាជ្ញាបណ្ណពីសាម៉ីវិស័យ
គម្រោងផែនការអាជីវកម្មសង្ខេប (Business Canvas)
ឯកសារ ព័ត៌មាន ឬវត្ថុសំអាង បង្ហាញអំពីភាពជោគជ័យរបស់សហគ្រិន
ព័ត៌មាន រូបភាព ឬវីដេអូនៃសកម្មភាពរបស់សហគ្រិនចូលរួមចែករំលែកបទពិសោធន៍ ដល់សាធារណៈជន
ឯកសារផ្សេងៗដែលពាក់ព័ន្ធ (បណ្ណសរសើរ, កិច្ចសម្ភាសន៍ ជាដើម )

រូបភាពនៃរង្វាន់
ស្លាករង្វាន់
ស្លាករង្វាន់ | ទាញយក
វិញ្ញាបនបត្រ
វិញ្ញាបនបត្រ
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង