រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
របៀបប្រើប្រាស់វេបសាយ
២៥ សីហា ២០១៥ | 16362

I. ការចុះឈ្មោះប្រឡងប្រណាំង (Registration)

ដើម្បីអាចធ្វើការចូលរួមប្រឡងប្រណាំង “រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” និង “រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង​ក្នុងវិស័យទេសចរណ៍” បាន អ្នកត្រូវចាំបាច់មានគណនីមួយនៅក្នុងវេបសាយ cambodiaecobusiness.org ។ គណនីដែលបង្កើតរួចនេះ នឹងត្រូវយកទៅប្រើសម្រាប់ចូលរួមប្រឡងប្រណាំងសម្រាប់ឆ្នាំក្រោយៗទៀត មានន័យថា គណនីនេះនឹងត្រូវប្រើជារៀងរហូត។

ដើម្បីបង្កើតគណនីសូមធ្វើតាមការណែនាំដូចខាងក្រោម៖

1. ចូលទំព័រចុះឈ្មោះ៖ សូមចូលទៅកាន់វេបសាយ cambodiaecobusiness.org រួចចុចលើពាក្យ   ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃទំព័រ។ អ្នកក៏អាចចូលទៅកាន់ទំព័រចុះឈ្មោះដោយផ្ទាល់ តាមរយៈការវាយបញ្ចូលអាសយដ្ឋានវេបសាយ cambodiaecobusiness.org/kh/register នៅលើ Browser ។ ពេលនោះ ទំព័រសម្រាប់ចុះឈ្មោះនឹងបង្ហាញឡើង។

2. បំពេញព័ត៌មាន៖ បំពេញគ្រប់ព័ត៌មាន និងរូបភាពដែលបានបង្ហាញនៅលើទំរង់ចុះឈ្មោះ រួមទាំងកូដនៅផ្នែកខាងក្រោមនៃទំរង់ចុះឈ្មោះ។ ចំពោះផ្នែក “ព័ត៌មានគណនី” សូមបំពេញអ៊ីម៉េលដែលមានដំណើរការ ព្រោះអ៊ីម៉េលនេះនឹងត្រូវបានប្រើសម្រាប់ដាក់ដំណើរការគណនី (Activate Account) សម្រាប់ចូលក្នុងគណនី (Login) និងសម្រាប់ផ្លាស់ប្តូរពាក្យសម្ងាត់គណនីរបស់អ្នក (Reset Password) នៅពេលដែលអ្នកចង់ផ្លាស់ប្តូរ ឬភ្លេច។

3. ដាក់ដំណើរការគណនី (Account Activation)៖ ក្រោយពីបានបំពេញព័ត៌មាន និងចុចលើប៊ូតុង  រួចមក អ្នកនឹងទទួលបានសារមួយនៅក្នុងអ៊ីម៉េលរបស់អ្នក។ សារនោះណែនាំអោយអ្នកចាប់ផ្តើមដំណើរការ គណនីរបស់អ្នក ដោយធ្វើការចុចលើ តំណរភ្ជាប់ដែលបានបង្ហាញនៅក្នុងសារនោះ។

4. គណនីមានដំណើរការ៖ ក្រោយពីបានធ្វើតាមការណែនាំខាងលើរួចមក អ្នកនឹងអាចចូលប្រើប្រាស់គណនីរបស់អ្នកបាន។

II. ការចូលគណនី និងចាកចេញ (Login/Logout)

1. ចូលគណនី៖ ក្រោយពីបានបង្កើតគណនីរួចមក អ្នកអាចចូលប្រើប្រាស់គណនីរបស់អ្នក ដោយចុចលើពាក្យ  ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃទំព័រ។ អ្នកក៏អាចចូលទៅកាន់ទំព័រចូលគណនីដោយផ្ទាល់ តាមរយៈការវាយបញ្ចូលអាសយដ្ឋានវេបសាយ cambodiaecobusiness.org/kh/login នៅលើ Browser ។ ពេលនោះ ទំព័រសម្រាប់ចូលប្រព័ន្ធនឹងបង្ហាញឡើង។ សូមបំពេញ អ៊ីម៉េល និងពាក្យសម្ងាត់នៃគណនីរបស់អ្នក ដែលព័ត៌មាននេះ អ្នកបានកំនត់នៅពេលបង្កើតគណនី​ រួចសូមចុចលើប៊ូតុង “ចូលប្រព័ន្ធ” ។

2. ចាកចេញ៖ នៅពេលដែលអ្នកចង់ចាកចេញពីគណនីរបស់អ្នក សូមចុចលើពាក្យ  ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃទំព័រ។

III. ការផ្លាស់ប្តូរពាក្យសម្ងាត់ (Reset Password)

អ្នកនឹងត្រូវធ្វើការផ្លាស់ពាក្យសម្ងាត់នៃគណនីរបស់អ្នក នៅពេលដែលអ្នកភ្លេច ឬនៅពេលដែលអ្នកចង់ផ្លាស់ប្តូរថ្មី។ ដូច្នេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរពាក្យសម្ងាត់ សូមធ្វើតាមការណែនាំដូចខាងក្រោម៖

1. ចូលទំព័រផ្លាស់ប្តូរពាក្យសម្ងាត់៖ សូមចូលទំព័រសម្រាប់ចូលគណនី (Login) រួចចុចលើពាក្យ  ដែលស្ថិតនៅខាងក្រោមជាប់នឹងប៊ូតុង  ។

2. បំពេញអ៊ីម៉េល និងកូដ៖ សូមបំពេញ អ៊ីម៉េលដែលប្រើសម្រាប់ចូលគណនី និងកូដដែលបានបង្ហាញលើរូបក្បែរនោះ រួចចុចបញ្ចូន។

3. ពិនិត្យប្រអប់សារនៃអ៊ីម៉េល៖ ក្រោយពីបានបំពេញអ៊ីម៉េល និងកូដបានត្រឹមត្រូវហើយ អ្នកនឹងទទួលបានសារមួយទៅកាន់ប្រអប់សារនៃអ៊ីម៉េលអ្នក។ សារនោះណែនាំអោយអ្នកចុចលើតំណភ្ជាប់មួយ ដែលបានបង្ហាញនៅក្នុងនោះ ហើយសូមចុចលើតំណភ្ជាប់នោះ។ ទំព័រសម្រាប់កំណត់ពាក្យសម្ងាត់ថ្មី នឹងបង្ហាញ។

4. កំណត់ពាក្យសម្ងាត់ថ្មី៖ សូមកំណត់ពាក្យសម្ងាត់ថ្មីដែលអ្នកចង់បាន ដោយធ្វើការបំពេញពាក្យសម្ងាត់ថ្មីនោះ២ដង អោយដូចគ្នា រួចចុចប៊ូតុង “កែប្រែ”។

IV. មុខងារគណនី (Account Menu)

ដើម្បីអាចប្រើប្រាស់មុខងារនៃគណនីរបស់អ្នក អ្នកត្រូវចាំបាច់ចូលក្នុងគណនី (Login) របស់អ្នកជាមុនសិន។ បន្ទាប់ពីចូលក្នុងគណនីរបស់អ្នក អ្នកអាចមើលបញ្ជីមុខងារនៃគណនីរបស់អ្នកបាន ដោយយក Mouse ដាក់ពីលើឈ្មោះគណនីរបស់អ្នក (សម្រាប់កុំព្យូទ័រ) ស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃទំព័រ ឬចុចលើឈ្មោះគណនីអ្នកតែម្តង (សម្រាប់ទូរស័ព្ទ) ស្ថិតនៅផ្នែកខាងលើ។

នៅពេលដែលអ្នកចុចលើឈ្មោះគណនី ទំព័រនៃគណនីរបស់អ្នកនឹងបង្ហាញ ហើយបញ្ជីមុខងារគណនីស្ថិតនៅខាងឆ្វេងនៃទំព័រ។

1. ដាក់ពាក្យប្រឡងប្រណាំង (Apply)

បន្ទាប់ពីបានចុចលើពាក្យ “ដាក់ពាក្យប្រឡងប្រណាំង” អ្នកនឹងឃើញបញ្ជីនៃរង្វាន់ទាំងអស់។ សូមចុចលើប៊ូតុង  ដើម្បីចូលទៅកាន់ទំព័រដាក់ពាក្យសម្រាប់រង្វាន់ដែលអ្នកបានជ្រើសរើស។ អ្នកក៏អាចដាក់ពាក្យប្រឡងប្រណាំងសម្រាប់រង្វាន់ទាំងអស់ ដោយចុចលើប៊ូតុង   ទៅតាមរង្វាន់នីមួយៗ ដែលអាចរកឃើញ នៅលើរូបភាពរង្វាន់ (Photo Slider) នៅលើទំព័រដើមនៃវេបសាយ និងនៅក្នុងទំព័រព័ត៌មានពិស្តានៃរង្វាន់នីមួយៗ។

បន្ទាប់ពីបានចុចលើប៊ូតុង  អ្នកនឹងចូលមកកាន់ទំព័រនៃការបញ្ជូនឯកសារ (Upload) សម្រាប់រង្វាន់ ដែលអ្នកបានជ្រើសរើស។ សូមអានការណែនាំពីការបញ្ជូនឯកសារ និងលក្ខខ័ណ្ឌខ្លះៗដែលបានបង្ហាញ នៅលើទំព័រដាក់ពាក្យនេះ ដើម្បីជៀសវាងបញ្ហាផ្សេងៗនៃការបញ្ជូនឯកសារ។

ក្រោយពីបានបញ្ជូនឯកសារដោយជោគជ័យ អ្នកនឹងទទួលបានសារមួយនៅក្នុងប្រអប់សារនៃគណនីរបស់អ្នក ដែលសារនោះបញ្ជាក់ថា ពាក្យចូលរួមប្រឡងប្រណាំង រួមទាំងឯកសាររបស់អ្នកត្រូវបានបញ្ជូនដោយជោគជ័យ។ ពាក្យ និងឯកសារភ្ជាប់របស់អ្នក នឹងត្រូវបានត្រួតពិនិត្យ ហើយលទ្ធផលនឹងត្រូវបានប្រកាស នៅពេលការវាយតម្លៃត្រូវបានបញ្ចប់សព្វគ្រប់។

បន្ទាប់ពីការវាយតម្លៃត្រូវបានបញ្ចប់ ហើយលទ្ធផលត្រូវបានកំនត់ ឈ្នោះសហគ្រាស និងសហគ្រិន ដែលឈ្នះ នឹងត្រូវបានបង្ហាញលើទំព័រដើម និងក្នុងបញ្ជីអ្នកឈ្នះប្រចាំឆ្នាំ នៃវេបសាយ ធុរកិច្ចបៃតងកម្ពុជា (cambodiaecobusiness.org)។

2. បញ្ជីពាក្យប្រឡងប្រណាំង (My Applications)

បញ្ជីពាក្យប្រឡងប្រណាំងនេះប្រើសម្រាប់រក្សា និងបង្ហាញពាក្យប្រឡងប្រណាំងទាំងអស់ដែលអ្នកបានចូលរួមប្រឡងប្រណាំង ដោយបង្ហាញព័ត៌មានផ្សេងៗនៃពាក្យប្រឡងប្រណាំងនីមួយៗ ស្ថានភាព និងលទ្ធផលនៃការប្រឡងប្រណាំង។ អ្នកអាចធ្វើការស្វែងរក ពាក្យប្រឡងប្រណាំងតាមលក្ខខ័ណ្ឌស្វែងរកដែលបានផ្តល់ផងដែរ។ តាមរយៈបញ្ជីនេះ អ្នកក៏អាចទាញយកឯកសារដែលអ្នកបានបញ្ជូនសម្រាប់រង្វាន់នីមួយៗផងដែរ។

3. ព័ត៌មានគណនី (My Account)

តាមរយៈមុខងារនេះ អ្នកអាចមើលព័ត៌មានលំអិតនៃគណនីអ្នក (Profile) រួមទាំងរូបភាពផ្សេងៗ នៃគណនី។ អ្នកក៏អាចធ្វើការកែប្រែព័ត៌មានទាំងអស់នោះ និងអាចធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នៃគណនីបានផងដែរ។

V. បញ្ជីជ័យលាភី (Award Winners)

បញ្ជីនេះបង្ហាញពីឈ្មោះសហគ្រាស និងសហគ្រិនដែលទទួលបានជ័យលាភីប្រចាំឆ្នាំនីមួយៗ ទៅតាមប្រភេទរង្វាន់នីមួយៗ បន្ទាប់ពីបានប្រកាសលទ្ធផលជាផ្លូវការណ៍។ អ្នកអាចមើលព័ត៌មានពិស្ដារបស់ម្ចាស់ជ័យលាភីនីមួយៗ ដោយគ្រាន់តែចុចលើឈ្មោះសហគ្រាស ឬសហគ្រិនដែលឈ្នះនោះ។

VI. ក្លឹបធុរកិច្ចបៃតង (Eco-Business Club)

សហគ្រាសដែលបានទទួលជ័យលាភី នឹងក្លាយជាសមាជិកក្លឹបធុរកិច្ចបៃតងដោយស្វ័យប្រត្តិ។ សហគ្រាសដែលជាសមាជិកក្លឹប អាចចូលរួមវេទិការពិភាក្សា (Forum) ជាមួយសមាជិកដទៃទៀតលើវេបសាយ ដោយការសួរសំណួរ និងការចែករំលែកមតិ ជាដើម។

VII. ការបញ្ចេញមតិ ឬការសួរសំណួរ (Feedback)

ដើម្បីជាការងាយស្រួលដល់អ្នកប្រើប្រាស់វេបសាយធុរកិច្ចបៃតង ប្រអប់សារនៃការបញ្ចេញមតិ ឬការសួរសំណួរ ត្រូវបានដាក់អោយអ្នកប្រើប្រាស់អាចបញ្ចេញយោបល់ និងចោទជាសំណួរផ្សេងៗទាក់ទង់នឹងធុរកិច្ចបៃតង ក៏ដូចជាការលំបាកនៃការប្រើប្រាស់វេបសាយផងដែរ។ ខ្លឹមសារនៃមតិរបស់អ្នក នឹងត្រូវបានបញ្ជូនទៅកាន់ក្រុមការងាររបស់វេបសាយធុរកិច្ចបៃតង ហើយក្រុមការងារនឹងធ្វើការឆ្លើយតបទៅអ្នកវិញពេលក្រោយ។

អ្នកអាចចូលទៅកាន់ទំព័រនៃទំរង់បញ្ចេញមតិនេះដោយចុចលើពាក្យ  ដែលស្ថិតនៅខាងក្រោមនៃទំព័រ ឬចុចលើប៊ូតុង  ដែលផ្នែកខាងស្តាំកណ្តាលអេក្រង់។

VIII. ការតាមដានព័ត៌មានថ្មីៗពីវេបសាយតាមរយៈអ៊ីម៉េល (Email Subscription)

សម្រាប់អ្នកទស្សនាទូទៅ អាចតាមដានព័ត៌មានថ្មីៗ ក៏ដូចជាសេចក្តីជូនដំណឹងផ្សេងៗពីវេបសាយតាមរយៈអ៊ីម៉េលរបស់អ្នក ដោយគ្រាន់តែបញ្ចូលឈ្មោះ នឹងអ៊ីម៉េលទៅក្នុងទំរង់តាមដានព័ត៌មានដែលស្ថិតនៅផ្នែកខាងក្រោមនៃទំព័រវេបសាយ។ បន្ទាប់មក អ្នកនឹងទទួលបានសារមួយនៅក្នុងប្រអប់សារនៃអ៊ីម៉េលរបស់អ្នក ដែលសារនោះប្រាប់ពីរបៀបបញ្ឈប់ការតាមដានព័ត៌មាននេះផងដែរ។

សម្រាប់សហគ្រាសដែលបានចូលរួមប្រឡងប្រណាំង នឹងទទួលបានព័ត៌មានថ្មីៗពីវេបសាយដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកចង់បញ្ឈប់ការតាមដានព័ត៌មាននេះ អ្នកត្រូវចូលទៅកាន់ទំព័រព័ត៌មានគណនីរបស់អ្នក រួចចុចលើ Tab “ព័ត៌មានគណនី”។ បន្ទាប់មកសូមចុចបិទ ឬបើក  ដើម្បីបន្ត ឬបញ្ឈប់ការតាមដានព័ត៌មាន។

 

⇒ ដើម្បីទទួលឯកសារនេះជា PDF សូមចុច ទីនេះ ។

សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង