ការចូលរួមអនុវត្តគោលការណ៍ក.ប.ក.(ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ -Reduce Reuse Recycle 3Rs) ដែលរួមចំណែកដល់គោលនយោបាយនៃការគ្រប់គ្រងសំណល់ ពិសេសសំណល់ជាថង់ប្លាស្ទីក
រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣Rs” មាន០២សូចនាករ ដែលនឹងត្រូវផ្តល់ពិន្ទុតាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៥ ដូចមានក្នុងតារាងខាងក្រោម៖
លក្ខណវិនិច្ឆ័យ | ការទាមទារ | ពិន្ទុ |
---|---|---|
- ការអនុវត្តតាមគោលការណ៍ ៣Rs | ||
1- ការលើកទឹកចិត្ត និងអនុវត្តការកាត់បន្ថយការប្រើប្រាស់ទាំងឡាយណាដែលមិនចាំបាច់ | មាន-មិនមាន | ២០% |
2- ការលើកទឹកចិត្ត និងអនុវត្តការប្រើប្រាស់ផលិតផល ណាដែលអាចប្រើប្រាស់ម្តងទៀត ឬច្រើនដងបាន | មាន-មិនមាន | ២០% |
3- ការលើកទឹកចិត្តដល់ការកែច្នៃសំណល់ និងការប្រើប្រាស់ផលិតផលដែលគិតគូរដល់បរិស្ថាន (Green product) | មាន-មិនមាន | ២០% |
4- ការអនុវត្តគម្រោងគំរូជាក់ស្តែងនៅក្នុងសហគ្រាស | មាន-មិនមាន | ២០% |
- ការបែងចែកសំណល់ | ||
5- មានការបែកចែកសំណល់ទៅតាមប្រភេទ | មានបំពាក់ធុងសំរាមដែលមានការបែងចែក (សំណល់សរីរាង្គ សំណល់កែច្នៃបាន និងសំណល់ផ្សេងៗ) | ២០% |
ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោល គឺ ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ការអនុវត្តគោលការណ៍ ៣Rs” ។
រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍សហគមន៍ទេសចរណ៍ផ្សារទំនើបក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍ផ្ទះសំណាក់ម៉ាស្សា និងស្ប៉ា
ល.រ. | ឯកសារ | ចំនួន (ច្បាប់) |
---|---|---|
១ | អាជ្ញាបណ្ណពីសាម៉ីវិស័យ | ១ |
២ | ឯកសារគោលការណ៍ ឬព័ត៌មានផ្សេងៗរបស់សហគ្រាសអំពីការជំរុញលើកទឹកចិត្តឲ្យមានការអនុវត្តគោលការណ៍៣Rs នៅកន្លែងការងារ | ១ |
៣ | ឯកសារ រូបភាព ឬវត្ថុសំអាងដែលទាក់ទងនឹងវិធានការលើកទឹកចិត្ត និងការអនុវត្តគោលការណ៍៣Rs និងការប្រើប្រាស់ដែលគិតគូរដល់បរិស្ថាន (Green product) | ១ |
៤ | តារាងសម្រង់ស្ថិតិស្តីពីប្រភេទសំណល់រឹងគ្រប់ប្រភេទរបស់សហគ្រាស | ១ |
៥ | រូបថត ខ្សែវីដេអូ វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់អំពីការចូលរួមគាំទ្រក្នុងកម្មវិធីកែច្នៃសំណល់របស់អង្គការ ឬស្ថាប័ននានា | ១ |
៦ | ពាក្យស្លោក ឬសារខ្លីៗដែលទាក់ទងនឹងគោលការណ៍ ៣Rs ដែលបានបិតផ្សាយតាមទីតាំងសំខាន់ៗនៅកន្លែងធ្វើការ (រូបភាព និងតារាងស្ថិតិ) | ១ |
៧ | ឯកសារស្តីពីគម្រោងគំរូសម្រាប់ការអនុវត្តគោលការណ៍៣Rsរបស់សហគ្រាស | ១ |
៨ | ព័ត៌មាន ឬវត្ថុសំអាងបញ្ជាក់អំពីការបែងចែកសំណល់ទៅតាមប្រភេទ (សំណល់កែច្នៃបាន សំណល់សរីរាង្គ និងសំណល់ផ្សេងៗ) | ១ |
៩ | ព័ត៌មាន ឬវត្ថុសំអាងបញ្ជាក់អំពីការបែងចែកសំណល់ទៅតាមប្រភេទ (សំណល់កែច្នៃបាន សំណល់សរីរាង្គ និងសំណល់ផ្សេងៗ) | ១ |
១០ | រូបភាព ឬខ្សែវីដេអូនានាពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាសក្នុងការអនុវត្ត | ១ |