រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
កន្លែងធ្វើការដែលមានភាពល្អប្រសើរ

ការបង្ហាញពីលទ្ធភាពរបស់សហគ្រាសក្នុងការគ្រប់គ្រងទំនាក់ទំនងបុគ្គលិក និង​ការធានាឲ្យ​មាន​សុខុ​ដុមរមនានៅកន្លែងធ្វើការត្រូវបានចាត់ទុកថាមានភាពចាំបាច់ និងជាកត្តា​កំណត់​ជោគជ័យ​អាជីវកម្ម គំនិតផ្តួចផ្តើមមួយចំនួនគួរត្រូវបានយកចិត្តទុកដាក់អនុវត្ត។

រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ មាន០៣សូចនាករ ដែលនឹង​ត្រូវ​ផ្តល់​ពិន្ទុ​តាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៦ ដូចមានក្នុងតារាងខាងក្រោម៖

លក្ខណវិនិច្ឆ័យ ការទាមទារ ពិន្ទុ
- លក្ខខណ្ឌទូទៅនៃការងារ
1- អនុសញ្ញារួមនៃការងារ មាន-មិនមាន ២០%
2- ប្រាក់ឈ្នួលអប្បរមាដែលត្រូវធានា និងថិរវេលា​ធ្វើការ

ប្រាក់ខែអប្បរមា ៤៨ម៉ោង​ក្នុង​មួយ​សប្តាហ៍

២០%
- បុគ្គលិក​ និងដំណើរការការងារ 
3- កម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិកទូទៅទាំងផ្នែក បដិសណ្ឋារកិច្ច និងផ្នែកជំនាញ យ៉ាងហោចណាស់​មាន​ការ​បណ្តុះបណ្តាល១ដង ក្នុងមួយឆ្នាំ សម្រាប់​បុគ្គលិកម្នាក់ ១០%
4- ការរក្សាទំនាក់ទំនង និងដំណើរការការងារល្អនៅក្នុង​សហគ្រាស មាន-មិនមាន ១០%
- ការគិតគូរពីសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិក
5- មានការធានារ៉ាប់រងសុខភាពដល់គ្រប់បុគ្គលិកទាំងអស់ មាន-មិនមាន ២០%
6- ការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ មាន-មិនមាន ២០%

ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ”។

សហគ្រាស

រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍ក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍ផ្ទះសំណាក់ម៉ាស្សា និងស្ប៉ា

ឯកសារដាក់ពាក្យ

ល.រ.ឯកសារចំនួន (ច្បាប់)
អាជ្ញាបណ្ណពីសាម៉ីវិស័យ
ឯកសារគោលការណ៍ការងារសម្រាប់បុគ្គលិក (សៀវភៅបុគ្គលិក កិច្ចសន្យាការងារ ការផ្តល់ប្រាក់ឈ្នួល ថេរវេលាធ្វើការ បទបញ្ជាផ្ទៃក្នុង វិន័យទូទៅ ទំហំការងារ និងសេចក្តីណែនាំដំបូងផ្តល់ទៅបុគ្គលិក... ជាដើម)
ឯកសារគោលការណ៍ ឬព័ត៌មានស្តីពីកម្មវិធីបណ្តុះបណ្តាលបុគ្គលិក និងកម្មវិធីអភិវឌ្ឍបុគ្គលិកនានា
ឯកសារ ព័ត៌មាន រូបភាព ឬវីដេអូពាក់ព័ន្ធនឹងកម្មវិធីទាំងនេះ
ឯកសារគោលការណ៍ ឬព័ត៌មានស្តីពីកម្មវិធីបង្កើនបរិយាកាស និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ (ការប្រកួតកីឡា, ដំណើរកំសាន្ត, កម្មវិធីជួបជុំកំសាន្ត ជាដើម)
ឯកសារ ព័ត៌មាន រូបភាព ឬវីដេអូពាក់ព័ន្ធនឹងកម្មវិធីទាំងនេះ
វត្តមាននៃការលើកទឹកចិត្តបុគ្គលិកតាមរយៈការផ្តល់ជាប័ណ្ណសរសើរ ពានរង្វាន់ ឬប្រាក់លើកទឹកចិត្ត ជាដើម
ឯកសារធានារ៉ាប់រងសុខភាព និងសុវត្ថិភាពសម្រាប់បុគ្គលិក
ឯកសារ ព័ត៌មាន ឬវិក័យបត្របង់ថ្លៃធានារ៉ាប់រងទៅលើសុខភាពរបស់បុគ្គលិក
១០វត្ថុសំអាង រូបភាព ឬព័ត៌មានអំពីការរៀបចំឲ្យមានបរិយាកាសកន្លែងធ្វើការប្រកបដោយសុវត្ថិភាពដល់បុគ្គលិកទាំងអស់ (ប្រអប់សង្គ្រោះបឋម បំពង់ពន្លត់អគ្គីភ័យគ្រប់គ្រាន់ ច្រកចេញគ្រប់គ្រាន់ពេលមានអាសន្ន ជាដើម)

រូបភាពនៃរង្វាន់
ស្លាករង្វាន់
ស្លាករង្វាន់ | ទាញយក
វិញ្ញាបនបត្រ
វិញ្ញាបនបត្រ
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង