ការដាក់បញ្ចូលគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងសកម្មភាពអាជីវកម្ម ស្តែងឲ្យឃើញពីការចូលរួមរបស់ក្រុមហ៊ុនដល់ការថែរក្សា ការអភិរក្ស ការធ្វើឲ្យប្រសើឡើងនៃបរិស្ថាន និងការធានាថាផលប៉ះពាល់ដល់បរិស្ថាននឹងត្រូវកាត់បន្ថយឲ្យនៅត្រឹមកំរិតអប្បបរមា។
លក្ខណវិនិច្ឆ័យ | ការទាមទារ | ពិន្ទុ |
---|---|---|
- ការគ្រប់គ្រងធនធានធម្មជាតិ និងថាមពលប្រកបដោយនិរន្តរភាព | ||
1-មានការត្រួតពិនិត្យ និងតាមដានការប្រើប្រាស់ធនធានធម្មជាតិ និងថាមពល | មាន-មិនមាន | ២០% |
2-មានការប្រើប្រាស់សំភារៈបរិក្ខាដែលជួយសន្សំសំចៃថាមពល ឬឧបករណ៍ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ | មាន-មិនមាន | ២០% |
-ការគិតគូរពីតំបន់បៃតង | ||
3-ការចូលរួមក្នុងសកម្មភាពដាំដើមឈើ | មាន-មិនមាន | ១០% |
4-ការគិតគូរឲ្យមានតំបន់បៃតងនៅកន្លែងធ្វើការ | មាន-មិនមាន | ១០% |
- ការគិតគូរពីអនាម័យ | ||
5-ការគិតគូរពីបញ្ហាអនាម័យក្នុងទីតាំងសហគ្រាស | មាន-មិនមាន | ១០% |
- ការគិតគូរពីការបំពុលបរិស្ថាន | ||
6-ការគ្រប់គ្រងកាកសំណល់ជាតិពុលដែលបញ្ចេញទៅក្នុង បរិយាកាស ស្ទឹង ទន្លេ សមុទ្រ... | មាន-មិនមាន | ២០% |
7-ការប្រើប្រាស់ផលិតផលដែលគិតគូរដល់បរិស្ថាន (Green product) | មាន-មិនមាន | ១០% |
ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាបរិស្ថាន” ។
រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍សហគមន៍ទេសចរណ៍ក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍ផ្ទះសំណាក់ម៉ាស្សា និងស្ប៉ា
ល.រ. | ឯកសារ | ចំនួន (ច្បាប់) |
---|---|---|
១ | អាជ្ញាបណ្ណពីសាម៉ីវិស័យ | ១ |
២ | ឯកសារគោលការណ៍ ឬព័ត៌មានរបស់ក្រុមហ៊ុន/សហគ្រាសស្តីពីការអនុវត្ត ឬគោរពទៅតាមលក្ខណវិនិច្ឆ័យនីមួយៗនៃរង្វាន់ប្រភេទនេះ (ចក្ខុវិស័យ ផែនការ និងវិធីសាស្ត្រនៃការអនុវត្ត -ល-) | ១ |
៣ | របាយការណ៍ ឬព័ត៌មានអំពីការប្រើប្រាស់ធនធានធម្មជាតិ និងថាមពល (ទឹក ភ្លើង ជាដើម…) សម្រាប់២ឆ្នាំចុងក្រោយ | ១ |
៤ | តារាងសម្រង់ស្ថិតិ និងរូបភាពអំពីសំភារៈបរិក្ខាដែលជួយសន្សំសំចៃថាមពល ឬឧបករណ៍ ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ | ១ |
៥ | របាយការណ៍ប្រៀបធៀបនៃបរិមាណថាមពល និងធនធានដែលប្រើប្រាស់សំភារៈបរិក្ខាទាំងនេះ ធៀបនឹងមុនពេលមិនទាន់ប្រើប្រាស់ | ១ |
៦ | ព័ត៌មាន រូបភាព សំភារៈនៃការបញ្ជ្រាបការយល់ដឹងដល់បុគ្គលិក និងអតិថិជនអំពីការសន្សំសំចៃលើការប្រើប្រាស់ធនធានធម្មជាតិ និងថាមពល | ១ |
៧ | ឯកសារ ឬវត្ថុសំអាង រូបភាព ខ្សែវីដេអូ លិខិតសរសើរ ដែលបញ្ជាក់អំពីតំបន់បៃតងរបស់សហគ្រាស និងការចូលរួមក្នុងសកម្មភាពដាំដើមឈើ | ១ |
៨ | ព័ត៌មាន ស្ថិតិ ឬរូបភាពអំពីតំបន់បៃតងនៅក្នុង និងបរិវេណជុំវិញក្រុមហ៊ុន/សហគ្រាស | ១ |
៩ | ព័ត៌មាន ឬរូបភាពបញ្ជាក់អំពីភាពស្អាត និងអនាម័យក្នុង និងជុំវិញទីតាំងសហគ្រាស | ១ |
១០ | វត្តមានសមាសភាពក្រុមការងារទទួលបន្ទុកកិច្ចការសំអាត និងអនាម័យ | ១ |
១១ | តារាងសម្រង់ស្ថិតិស្តីពីប្រភេទសំណល់រឹង-រាវគ្រប់ប្រភេទរបស់សហគ្រាស | ១ |
១២ | វត្តមានកន្លែងសំរាប់ស្តុកទុកកាកសំណល់ដែលមានជាតិពុលដោយគោរពតាមបទដ្ឋានបច្ចេកទេស (ករណីមាន) | ១ |
១៣ | វត្តមានប្រព័ន្ធប្រព្រឹត្តកម្មកាកសំណល់ ពិសេសសំណល់រាវ និងសំណល់ដែលមានជាតិពុលដោយគោរពតាមបទដ្ឋានបច្ចេកទេស (ករណីមាន) | ១ |
១៤ | ព័ត៌មាន វត្តុសំអាង ឬរូបភាព អំពីការប្រើប្រាស់ផលិតផលដែលគិតគូរដល់បរិស្ថាន | ១ |
១៥ | រូបភាព ឬខ្សែវីដេអូពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាសចូលរួមក្នុងការការពារ និងថែរក្សាបរិស្ថាន | ១ |