ការយកចិត្តទុកដាក់របស់សហគ្រាសក្នុងការធ្វើឲ្យប្រសើឡើងនូវសុខុមាលភាពសហគមន៍ និងសង្គម ព្រមទាំងចូលរួមដល់កិច្ចការថែរក្សា និងអភិរក្សទំនៀមទំលាប់ប្រពៃណី និងបេតិកភណ្ឌវប្បធម៌គួរត្រូវបានលើទឹកចិត្ត និងទទួលស្គាល់តាមរយៈសកម្មភាពដូចខាងក្រោម៖
រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌” មាន០២សូចនាករ ដែលនឹងត្រូវផ្តល់ពិន្ទុតាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៥ ដូចមានក្នុងតារាងខាងក្រោម៖
លក្ខណវិនិច្ឆ័យ | ការទាមទារ | ពិន្ទុ |
---|---|---|
- ការចូលរួម និងគាំទ្ររាល់សកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមនានា | ||
1- ការផ្តល់ជំនួយដល់កុមារកំព្រា ទុគ៌តជន ឬជនដែលងាយរងគ្រោះ | មាន-មិនមាន | ៣០% |
2- ការផ្តល់សេវាកម្មសម្រាប់កិច្ចការអភិវឌ្ឍន៍សង្គម ឬសហគមន៍ | មាន-មិនមាន | ២០% |
- ការផ្តល់តម្លៃដល់ទំនៀមទំលាប់ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ | ||
3- ចូលរួមដល់ការលើកស្ទួយទំនៀមទំលាប់ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ | មាន-មិនមាន | ៣០% |
4- ការផ្តល់តម្លៃដល់ការចេះដឹងពីទំនៀមទំលាប់ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ | មាន-មិនមាន | ១០% |
5- ការលើកតម្កើនផលិតផលក្នុងស្រុក ពិសេសផលិតដោយកសិករ និងសហគ្រាសខា្នតតូច និងមធ្យម | មាន-មិនមាន | ១០% |
ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌” ។
រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍សហគមន៍ទេសចរណ៍ក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍ផ្ទះសំណាក់ម៉ាស្សា និងស្ប៉ា
ល.រ. | ឯកសារ | ចំនួន (ច្បាប់) |
---|---|---|
១ | អាជ្ញាបណ្ណពីសាម៉ីវិស័យ | ១ |
២ | ឯកសារគោលការណ៍ ឬព័ត៌មានស្តីពីសកម្មភាពគាំទ្រ និងលើកកម្ពស់សុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌ ដូចមានចែងក្នុងលក្ខណវិនិច្ឆ័យទាំង៥ នៃរង្វាន់ប្រភេទនេះ | ១ |
៣ | ឯកសារ ឬវត្ថុសំអាងបង្ហាញពីវិធានការជំរុញលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ចូលរួមក្នុងសកម្មភាពទាំងនេះ | ១ |
៤ | តារាងសម្រង់ស្ថិតិស្តីពីសកម្មភាពសប្បុរសធម៌ និងសង្គមនានាដែលធ្លាប់មានធ្វើ ឬចូលរួម | ១ |
៥ | ព័ត៌មាន រូបភាព វីដេអូ ឬឯកសារផ្សេងៗដែលបង្ហាញពីសកម្មភាពចូលរួម | ១ |
៦ | វិញ្ញាបនបត្រ លិខិតសរសើរ ឬលិខិតបញ្ជាក់ ស្តីពីការធ្វើវិភាគទានក្នុងកម្មវិធី ឬសកម្មភាពនានា | ១ |
៧ | ឯកសារ ព័ត៌មាន ឬវត្ថុសំអាងដែលបង្ហញពីការប្រើប្រាស់ផលិតផលដែលផលិតករក្នុងស្រុក | ១ |
៨ | តារាងសម្រង់ស្ថិតិនៃផលិតផលដែលផលិតករក្នុងស្រុកទាំងនោះ | ១ |