រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
ការដាំដើមឈើនៅបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង
២៦ វិច្ឆិកា ២០១៨ | 2400

ក្រោមកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត  សហភាពសហព័ន្ធយុវជនកម្ពុជា និងបង្កើតយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ  ទេសចរនិងដើមឈើ១លានដើម  ដែលសំដៅលើការផ្លាស់ប្តូរបទពិសោធន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ  រឹតចំណងមិត្តភាពរវាងយុវជន និងយុវជន លើកទឹកចិត្តដល់សិស្ស-និស្សិត និងសាធារណជនទូទៅអាចស្វែងយល់ពីកិច្ចគាំពារបរិស្ថាន  ការលើកកម្ពស់កំនើនទេសចរណ៍ ព្រមជាមួយនិងទីក្រុងស្អាត  ពិសេសចូលរួមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ០៨ .សសរ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៣ស្តីពី ការកំណត់យុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” ។ ដើម្បីឱ្យកម្មវិធីនេះ កាន់តែមានប្រសិទ្ធភាព ស.ស.យ.ក បានរៀបចំយុទ្ធនាការនេះ ផ្តោតលើសកម្មភាពដូចជា ការអប់រំបរិស្ថាន   ការដាំដើមឈើ ការសម្អាតបរិស្ថាន និងការអប់រំជាមូលដ្ឋានស្តីពីទីក្រុងស្អាត។  យុទ្ធនាការនេះគ្រោងប្រើរយៈពេល ០៥ឆ្នាំគឺចាប់ឆ្នាំ២០១៩ដល់២០២៣  ដែលមានការចូលរួមពី ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា  ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ អាជ្ញាធររាជធានី ​សហភាពសហព័ន្ធយុវជន​កម្ពុជាវិស័យទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ភ្ញៀវទេសចរជាតិ អន្តរជាតិ សិស្ស លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេស។

ដើម្បីឱ្យយុទ្ធនាការ នេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុង​ការធ្វើឱ្យរាជធានីខេត្តក្លាយជាតំបន់ដែលមានបរិស្ថានល្អ និងរក្សាបានកំនើនទេសចរណ៍ ក៏ដូចជាធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវទេសជាតិ និងអន្តរជាតិ និងប្រជាជនមូលដ្ឋាន គឺចាំបាច់ទាមទារឱ្យមានការចូលរួមពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋមូលដ្ឋាន យុវជន សិស្ស-និស្សិត សាធារណជនទូទៅ​ ពិសេសផ្នែកឯកជនជួយចូលរួមឧបត្ដម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា ក្នុងយុទ្ធនាការនេះ។

គោលបំណង

យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍របស់យុវជន និងយុវជន ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជ សំដៅឱ្យមានការចូលរួមពីសាធារណជនទូទៅ ភ្ញៀវជាតិ និងអន្តរជាតិ ដែលផ្តោតលើសកម្មភាពការអប់រំ  ការដាំដើមឈើ ការសម្អាតបរិស្ថាន  ហើយគោលបំណងចំបងរួមមាន៖

  • ចូលរួមក្នុងការជំរុញការអនុវត្តន៍កម្មវិធីទេសចរម្នាក់ ដើមឈើមួយដើម(One Tourism One Tree)
  • ជំរុញទេសចរណ៍ក្នុងស្រុក
  • ជំរុញការចូលរួមរក្សាគម្រប់ព្រៃឈើ និងអេកូឡូស៊ីបរិស្ថាន
  • រួមចំណែកក្នុងការទប់ស្កាត់ការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ
  • គាំទ្រគោលនយោបាយបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
  • កម្មវិធីស្ម័គ្រចិត្តដល់សិស្សនិស្សិត ដោយដាក់បញ្ជូលជាផ្នែកមួយក្នុងកម្មវិធីសិក្សា
  • ជំរុញការចូលរួមចំណែកទទួលខុសត្រូវដោយផ្ទាល់ពីប្រជាពលរដ្ឋ

          ទន្ទឹមនឹងនេះ យុទ្ធនាការ គឺរៀបចំឡើងក្នុងគោលបំណងសម្រេចឱ្យបាននូវកិច្ចខិតខំប្រឹងប្រែងស្តីពីកិច្ចកា​​រពារប​រិ​ស្ថា​ន ទេសចរណ៍ និងការផ្សព្វផ្សាយពីអ្វីដែលជាផលប្រយោជន៍របស់មនុស្សជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងគំ​និ​ត​ច្នៃ​ប្រ​ឌិ​​តរបស់យុវជនជំនាន់ថ្មី។

សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង