រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism

កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរ ពិធីបុណ្យទន្លេលើកទី៦ ចាប់ពីថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

សួនទេសចរណ៍សហគមន៍ព្រៃឈើខ្សាច់សអណ្តូងច្រុះ (ភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង)
១៥ មីនា ២០១៩
ផុតកំណត់

បច្ចុប្បន្ន​ ពិភពលោក​ទាំងមូល​បាននឹងកំពុង​ប្រឈម​នឹងការវិវត្ត​ថ្មី​​ៗ​ឥតឈប់ឈរ ហើយការយកចិត្តទុកដាក់ដល់​ទស្សនទាន​បៃតង​គឺ​ពិត​​ជា​មាន​ភាព​ចាំបាច់​ និងមានសារៈសំខាន់​ជាមូលដ្ឋាន ខណៈដែល​ពិភព​លោក​ទាំងមូល​កំពុងបោះជំហានទៅមុខ​នៅ​ក្នុងសម័យកាល​បៃតង​។ រង្វាន់សម្តេចតេជោនាយករ​ដ្ឋមន្រ្តី​សម្រាប់​​ធុរកិច្ច​បៃតង​ក្នុងវិស័យទេសច​រណ៍ ​សំដៅ​ជម្រុញ​លើកទឹកចិត្តដល់​ធុរ​កិច្ច​បៃតង​នៅកម្ពុជា ដែលពិតជាមានសារៈសំខាន់ និង​ចាំបាច់​ជាមូល​​ដ្ឋា​ន​​​សម​ស្រប​នឹង​​និន្នាការបច្ចុប្បន្ន។

រង្វាន់​សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ ជារង្វាន់​ពិសេសសម្រាប់ផ្តល់ឲ្យ សហគ្រាស ឬប្រតិបត្តិករទេសចរណ៍ ឬសហគមន៍ ឬបុគ្គលដែលទទួលបានរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចាប់ពី ០២ (ពីរ) ប្រភេទឡើងទៅ មានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ បរិស្ថាន​ សង្គម វប្បធម៌​ និង​ការ​ចូលរួម​ដល់​ “កម្ពុជាស្អាត កម្ពុជាបៃតង”​ ។  

តើ​ធ្វើដូចម្តេច​ទើបទទួល​បានរង្វាន់នេះ?

សហគ្រាស ឬប្រតិបត្តិករទេសចរណ៍ ឬសហគមន៍ ឬបុគ្គល ទាំងអស់ដែលបំពេញធុរកិច្ចក្នុងវិស័យ​ទេសចរ​ណ៍ និងវិស័យគាំទ្រ អាចចូលរួមកម្មវិធីប្រឡងប្រណាំងយក “រង្វាន់​សម្តេច​​តេជោនាយករដ្ឋមន្ត្រី​សំរាប់ធុរកិច្ចបៃតងក្នុងវិស័យ​ទេសចរណ៍” ​ដោយដាក់​ពាក្យ​សុំ​ចូល​រួមដោយស្ម័គ្រចិត្ត នូវរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចាប់ពី ០២ (ពីរ) ប្រភេទឡើងទៅ តាមរយៈការ​​​ចុះឈ្មោះ​​នៅ​អគ្គ​នា​យ​កដ្ឋា​ន​ទេសចរណ៍ ឬអគ្គលេខាធិការ​ដ្ឋាន​នៃគណៈកម្មាធិការ​វាយ​តម្លៃទីក្រុងស្អាត​ជារៀងរាល់ម៉ោងធ្វើការ ឬ បង្កើតគណនី

សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង