រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
ការដាក់បញ្ចូលគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងសកម្មភាពអាជីវកម្ម ស្តែងឲ្យ​ឃើញ​ពីការ​​ចូលរួមរបស់ក្រុមហ៊ុនដល់ការថែរក្សា ការអភិរក្ស ការធ្វើឲ្យប្រសើឡើងនៃបរិស្ថាន និង​ការធានាថាផលប៉ះពាល់ដល់បរិស្ថាននឹងត្រូវកាត់បន្ថយឲ្យនៅត្រឹមកំរិតអប្បបរមា។ ដាក់ពាក្យ អានបន្ថែម
ការចូលរួមអនុវត្តគោលការណ៍ក.ប.ក.(ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ​ -​Reduce Reuse Recycle 3Rs) ដែលរួមចំណែកដល់គោលនយោបាយនៃការគ្រប់គ្រងសំណល់ ពិសេសសំណល់​ជាថង់​ប្លាស្ទី​ក ដាក់ពាក្យ អានបន្ថែម
ការយកចិត្តទុ​កដាក់របស់សហគ្រាសក្នុងការធ្វើឲ្យប្រសើឡើងនូវសុខុមាលភាពសហគមន៍ និងស​ង្គម​ ព្រមទាំងចូលរួមដល់កិច្ចការថែរក្សា និងអភិរក្សទំនៀមទំលាប់ប្រពៃណី និង​បេតិក​ភណ្ឌ​វប្បធម៌​គួរត្រូវបានលើទឹកចិត្ត និងទទួលស្គាល់តាមរយៈសកម្មភាពដូចខាងក្រោម៖ ដាក់ពាក្យ អានបន្ថែម
ការបង្ហាញពីលទ្ធភាពរបស់សហគ្រាសក្នុងការគ្រប់គ្រងទំនាក់ទំនងបុគ្គលិក និង​ការធានាឲ្យ​មាន​សុខុ​ដុមរមនានៅកន្លែងធ្វើការត្រូវបានចាត់ទុកថាមានភាពចាំបាច់ និងជាកត្តា​កំណត់​ជោគជ័យ​អាជីវកម្ម គំនិតផ្តួចផ្តើមមួយចំនួនគួរត្រូវបានយកចិត្តទុកដាក់អនុវត្ត។ ដាក់ពាក្យ អានបន្ថែម
សហគ្រិនដែលអាចនឹងទទួលបានជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួនគួរត្រូវបានទទួលស្គាល់ និងកោតសរសើរតាមរយៈសមត្ថភាព និងសកម្ម​ភាព។ ដាក់ពាក្យ អានបន្ថែម
ការដាក់បញ្ចូលគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងសកម្មភាពអាជីវកម្មសំដៅ​ឲ្យ​​មានការចូល​រួមរបស់ក្រុមហ៊ុនក្នុងការថែរក្សា ​គ្រប់​គ្រង ​រៀបចំ និង​​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកប​ដោយ​​​​និរន្តរភាពក្នុង​បរិបទអភិរក្ស​ធនធាន​ធម្មជាតិ និង​វប្បធម៌។​ ដាក់ពាក្យ អានបន្ថែម
ដើម្បីធានាឲ្យមានការបែងចែកផ្លែផ្កានៃកំណើនពីវិស័យទេសចរណ៍ប្រកបដោយសមធម៌ ពិសេសការលើកស្ទួយ "វិស័យទេសចរណ៍ ជាការនាំចេញនៅនឹងកន្លែង"  ក្រសួងទេសចរណ៍បានដាក់ចេញនូវ យុទ្ធនាការ "រួមគ្នាប្រើប្រាស់ផលិតផលខ្មែរក្នុងឧស្សាហកម្មទេសចរណ៍" ដែលនឹងជួយដល់ផលិតករក្នុងស្រុក ដែលជាប្រជាកសិករ ម្ចាស់កសិដ្ឋាន ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធនតូច និងមធ្យម (SMEs) ផលិតវត្ថុអនុស្សាវរីយ៍ និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការទទួលបានឱកាសបន្ថែមក្នុងការផ្សព្វផ្សាយ និងស្វែងរកទីផ្សារសម្រាប់ផលិតផលខ្មែរនៅក្នុងឧស្សាហកម្មទេសចរណ៍។ ដាក់ពាក្យ អានបន្ថែម
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង