រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
វគ្គបណ្តុះបណ្តាលស្តីពី ការវាយតម្លៃបឋមរង្វាន់សម្តេច...
១១ ឧសភា ២០១៦ | 4068

កាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.)បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃបឋមរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយករងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគ.ជ.វ.ទ. ទៅដល់ក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់រាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងរាជធានី-ខេត្ត អភិបាលក្រុង លោក-លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រី សរុបចំនួនប្រមាណ១៥០នាក់។ វគ្គបណ្តុះបណ្តាល បានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់ក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់រាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ ក្នុងការជ្រើសរើសបេក្ខភាពឆ្នើមចូលរួមក្នុងចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី២ ដើម្បីឈានឆ្ពោះទៅការប្រកាសជ័យលាភីនៅក្នុងខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។

 

ឯកសារភ្ជាប់
ឯកសារស្រដៀង
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង