រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
ថែរក្សាឆ្នេរសមុទ្រ

ការដាក់បញ្ចូលគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងសកម្មភាពអាជីវកម្មសំដៅ​ឲ្យ​​មានការចូល​រួមរបស់ក្រុមហ៊ុនក្នុងការថែរក្សា ​គ្រប់​គ្រង ​រៀបចំ និង​​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកប​ដោយ​​​​និរន្តរភាពក្នុង​បរិបទអភិរក្ស​ធនធាន​ធម្មជាតិ និង​វប្បធម៌។​

រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ”មាន សូចនាករ ដែលនឹង​ត្រូវ​ផ្តល់​ពិន្ទុ​តាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៩ ដូចមានក្នុងតារាងខាងក្រោម៖

លក្ខណវិនិច្ឆ័យ ការទាមទារ ពិន្ទុ
-ការគ្រប់គ្រងឆ្នេរសមុទ្រ
1- ការរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងឆ្នេរ (Management Team/ Site Manager) មាន-មិនមាន ១៥%
-ការគិតគូរពីបរិស្ថាន
2- ការ​គោរពបទដ្ឋាន​គតិយុត្ត និង​បទបញ្ញត្តិ​ស្តីពី​បរិស្ថាន មាន-មិនមាន ១០%
3- ភាពស្អាតនៅទី​សាធារណៈ និងទីកន្លែង​ទទួល​សាធារណៈ​​ជន មាន-មិនមាន ១០%
4- ការគ្រប់គ្រងសំណល់ (រាវ​ និងរឹង) មាន-មិនមាន ១៥%
5- ការសន្សំសំចៃធនធាន និងថាមពល និងការគិតគូរពី​តំបន់​បៃត​ង មាន-មិនមាន ១០%
- ព័ត៌មាន សុវត្ថិភាព និង​ការពេញចិត្តរបស់ភ្ញៀវវទេសចរ
6- ការ​បង្ហាញព័ត៌មាន​ជាក់ស្តែង និង​ការ​អនុវត្ត​ល្អៗនៃបទបញ្ញតិ្តនៅតាម​ឆ្នេរ​​សមុទ្រ​ មាន-មិនមាន ១០%
7- ការគិតគូរពីសន្តិសុខសុវត្ថិភាពនៅតាមឆ្នេរសមុទ្រ មាន-មិនមាន ១០%
8- ការគិតគូរពីសុវត្ថិភាពចំណីអាហារនៅតាមឆ្នេរសមុទ្រ មាន-មិនមាន ១០%
9- ការ​ពេញចិត្តរបស់ភ្ញៀវទេសចរ មាន-មិនមាន ១០%

ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ” ។

សហគ្រាស

រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋាន

ឯកសារដាក់ពាក្យ

ល.រ.ឯកសារចំនួន (ច្បាប់)
អាជ្ញាបណ្ណពីសាម៉ីវិស័យ
ឯកសារអំពី សមាសភាពក្រុមការងារគ្រប់គ្រងឆ្នេរសមុទ្រនិងផែនការសកម្មភាពការងារ
ឯកសារសំអាង រូបភាព ឬវីដេអូដែលបង្ហាញពីភាពស្អាតតាមទីសាធារណៈសំខាន់ៗ និងតំបន់បៃតង
វត្ថុសំអាង រូបភាព ឬវីដេអូដែលបង្ហាញការទីតាំងបំពាក់ធុងសម្រាម និងដេប៉ូសម្រាម
ព័ត៌មានអំពីគុណភាពទឹកសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីនៃតំបន់ឆ្នេរសមុទ្រ
ឯកសារ វត្ថុសំអាង រូបភាព ឬវីដេអូ ដែលបង្ហាញពីវត្តមានបណ្តាញប្រមូលសំណល់រាវ និងប្រព័ន្ធប្រព្រឹត្តិកម្មចំពោះសំណល់មានជាតិពុល
របាយការណ៍ វត្ថុសំអាង រូបភាព ឬវីដេអូចុះបញ្ជ្រាបការយល់ដឹង និងការអនុវត្តល្អៗ
រូបភាព និងខ្សែវីដេអូ​ដែលពាក់ព័ន្ធនឹងសកម្មភាព ថែរក្សាឆ្នេរសមុទ្រដោយសហគ្រាស

រូបភាពនៃរង្វាន់
ស្លាករង្វាន់
ស្លាករង្វាន់ | ទាញយក
វិញ្ញាបនបត្រ
វិញ្ញាបនបត្រ
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង