រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
Eco-Business Awards for Tourism
សុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌

ការយកចិត្តទុ​កដាក់របស់សហគ្រាសក្នុងការធ្វើឲ្យប្រសើឡើងនូវសុខុមាលភាពសហគមន៍ និងស​ង្គម​ ព្រមទាំងចូលរួមដល់កិច្ចការថែរក្សា និងអភិរក្សទំនៀមទំលាប់ប្រពៃណី និង​បេតិក​ភណ្ឌ​វប្បធម៌​គួរត្រូវបានលើទឹកចិត្ត និងទទួលស្គាល់តាមរយៈសកម្មភាពដូចខាងក្រោម៖

រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្ប​​ធម៌មាន០២សូចនាករ ដែលនឹង​ត្រូវ​ផ្តល់​ពិន្ទុ​តាមរយៈលក្ខណវិនិច្ឆ័យចំនួន ០៥ ដូចមានក្នុងតារាងខាងក្រោម៖

លក្ខណវិនិច្ឆ័យ ការទាមទារ ពិន្ទុ
- ការចូលរួម និងគាំទ្ររាល់សកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមនានា
1- ការផ្តល់ជំនួយដល់កុមារកំព្រា ទុគ៌ត​ជន ឬជន​ដែល​ងាយ​​រងគ្រោះ មាន-មិនមាន ៣០%
2- ការផ្តល់សេវាកម្មសម្រាប់កិច្ចការអភិវឌ្ឍន៍សង្គម ឬសហគមន៍​ មាន-មិនមាន ២០%
- ការផ្តល់តម្លៃដល់ទំនៀមទំលាប់ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ 
3- ចូលរួមដល់ការលើកស្ទួយទំ​​នៀមទំលា​​ប់ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ មាន-មិនមាន ៣០%
4- ការផ្តល់តម្លៃដល់ការចេះដឹងពីទំ​នៀម​​ទំលាប់​ប្រពៃ​ណី​ និងបេតិកភណ្ឌ​វប្បធម៌ មាន-មិនមាន ១០%
5- ការលើកតម្កើនផលិតផលក្នុងស្រុក ពិសេស​ផលិ​ត​​ដោយកសិករ និងសហគ្រាសខា្នតតូច និងមធ្យម មាន-មិនមាន ១០%

ចំពោះរង្វាន់ប្រភេទនេះ គឺទាមទារឲ្យសហគ្រាសបំពេញតាមលក្ខណវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺ១០០% នៃពិន្ទុសរុបដើម្បីទទួលបានរង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌” ។

សហគ្រាស

រមណីយដ្ឋានសណ្ឋាគារភោជន័យដ្ឋានសហគ្រាសធុនតូច និងមធ្យមផលិតវត្ថុអនុស្សាវរីយ៍សហគមន៍ទេសចរណ៍ក្លឹបកីឡាវាយកូនហ្គោលទីភ្នាក់ងារទេសចរណ៍សាលាទេសចរណ៍ផ្ទះសំណាក់ម៉ាស្សា និងស្ប៉ា

ឯកសារដាក់ពាក្យ

ល.រ.ឯកសារចំនួន (ច្បាប់)
អាជ្ញាបណ្ណពីសាម៉ីវិស័យ
ឯកសារគោលការណ៍ ឬព័ត៌មានស្តីពីសកម្មភាពគាំទ្រ និងលើកកម្ពស់សុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌ ដូចមានចែងក្នុងលក្ខណវិនិច្ឆ័យទាំង៥ នៃរង្វាន់ប្រភេទនេះ
ឯកសារ ឬវត្ថុសំអាងបង្ហាញពីវិធានការជំរុញលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ចូលរួមក្នុងសកម្មភាពទាំងនេះ
តារាងសម្រង់ស្ថិតិស្តីពីសកម្មភាពសប្បុរសធម៌ និងសង្គមនានាដែលធ្លាប់មានធ្វើ ឬចូលរួម
ព័ត៌មាន រូបភាព វីដេអូ ឬឯកសារផ្សេងៗដែលបង្ហាញពីសកម្មភាពចូលរួម
វិញ្ញាបនបត្រ លិខិតសរសើរ ឬលិខិតបញ្ជាក់ ស្តីពីការធ្វើវិភាគទានក្នុងកម្មវិធី ឬសកម្មភាពនានា
ឯកសារ ព័ត៌មាន ឬវត្ថុសំអាងដែលបង្ហញពីការប្រើប្រាស់ផលិតផលដែលផលិតករក្នុងស្រុក
តារាងសម្រង់ស្ថិតិនៃផលិតផលដែលផលិតករក្នុងស្រុកទាំងនោះ

រូបភាពនៃរង្វាន់
ស្លាករង្វាន់
ស្លាករង្វាន់ | ទាញយក
វិញ្ញាបនបត្រ
វិញ្ញាបនបត្រ
សូមបំពេញឈ្មោះ និងអ៊ីម៉េល ដើម្បីទទួលព័ត៌មានថ្មីតាមរយៈអ៊ីម៉េលរបស់អ្នក៖

ទៅលើ
បញ្ចេញមតិ និងពាក្យបណ្តឹង